រឿងសព្វលើដើមឈើ

រឿងសព្វលើដើមឈើ

មីងរក្សាជាថៅកែទិញត្រីម្នាក់នៅភូមិបណ្ដែតទឹក គាត់ជាស្រ្ដីមេម៉ាយដែលមានកូនស្រីម្នាក់គឺនីកា ក្រោយមកមីងរក្សាក៏មានគ្រួសារថ្មីទៀត ជាមួយពូនី ។ ពូនីជាពោះម៉ាយដែលមានកូនស្រី ម្នាក់ដែរ គឺសន្យា។ ក្រោយមកពីពូនីរៀបការចូលមកនៅផ្ទះជុំគ្នា។ សន្យាមានអាយុតិចជាងនីកា នៅពេលពួកគេឈ្លោះទាល់ទែងគ្នា ម្ដាយនាងតែងតែស្ដីឲ្យនីកា នីកាពេលខ្លះបានត្រឹមអន់ចិត្តខឹងគុំនិងសន្យា។ ថ្ងៃមួយនៅមីងរក្សាបានប្រើឲ្យនីកាយកលុយទៅឲ្យអ្នកភូមិ ប៉ុន្ដែចៃដន្យដល់សន្យាត្រូវទៅសាលាផ្លូវតែមួយ គាត់ក៏ឲ្យសន្យាឈាងចូលឲ្យលុយគេ ដោយទុកឲ្យនីកាជួយលក់គាត់។ ពេលរក្សាជិះទូកមកដល់ផ្លូវស្ងាត់ស្រាប់តែមានទូកមួយស្កាត់ចាំផ្លូវសន្យា ហើយពួកគេបានចាប់យកនាងទៅឃុំនៅក្នុងរោងចាស់មួយក្នុងបំណង់ចាប់ចម្រិត ប៉ុន្ដែសន្យាបានរត់ចេញក៏ស្រាប់បានស្លាប់ដោយអចតនា(ប្រតាយប្រតបគ្នា)។ក្រោយពីបាត់សន្យាយូរមិនឃើញមកផ្ទះ មីងរក្សានិងពូនីក៏នាំគ្នាចេញទៅរកសន្យាប៉ុន្ដែមិនបានឃើញនាងឡើយ រយៈពេល២ថ្ងៃសពសន្យាក៏បានផុសចេញមក គេក៏បានយកនាងទៅធ្វើបុណ្យ ទោះបីមិនមែនជាកូនបង្កើតរបស់មីងរក្សាក៏ដោយ តែគាត់ស្រឡាញ់សន្យាប្រៀបដូចជាកូនបង្កើត គាត់បានដាក់កងដៃដែលគាត់ធ្វើឲ្យនាងទៅសព)។ ក្រោយពីធ្វើបុណ្យរួចមក សពសន្យាត្រូវគេយកទៅដាក់លើមែកឈើរងចាំរដូវប្រាំងដើម្បីបូជា ស្រាប់វិញ្ញាណរបស់សន្យាតាមមករកអ្នកដែលបានសម្លាប់នាង(អ្នកសម្លាប់ស្លាប់សភាពដៃជាប់ខ្សែដូចនាង។ ហើយអ្នកស្រុកអ្នកភូមិតែងតែឃើញខ្មោចសន្យាដើរលងឲ្យគេជួយនាងផងដែរ។ ចំណែកនីតាតាំងតែងពីប្អូននាងស្លាប់ទៅ ពុកម្ដាយមិនសូវមានទំនាក់ទំនងល្អឡើយ នាងតែងតែលួចទៅជួបមិត្តរបស់នាងដើម្បីនិយាយគ្នា។ ហើយនីកាតែងតែឃើញវិញ្ញាណរបស់សន្យាមកឲ្យជួយនាង ព្រោះសាកសពនាងត្រូវបានគេលួចយកកងដៃ(សន្យាខឹងមកពន្យល់សប្ដិ)នីកានិងមិត្តនាំគ្នាស៊ើប ព្រោះពួកគេឃើញក្មេងស្រីម្នាក់ដែលជាកូនអ្នកចងដៃពាក់កងដៃស​ន្យា។ ហើយក្រោយមកបុរសម្នាក់ក៏បានស្លាប់ នីកាទៅមើលសពនៅផ្ទះនោះក៏ឃើញមានភស្ដុតាងរបស់ប្អូននាង ធ្វើឲ្យនីកាកាន់តែសង្ស័យថា គេជាមនុស្សម្នាក់ក្នុងចំណោមឃាតករសម្លាប់ប្អូននាង។ ក្រោយពីនីកាចេះតែមកគោកដើម្បីស៊ើបរឿងទាំងនេះមក នាងក៏ចាប់ផ្ដើមមានអ្នកតាមនាង រហូតដល់ថ្ងៃមួយនាងក៏ត្រូវបានគេចាប់ដូចជាសន្យាមកគំរាមមិនឲ្យនាងចេះដឹងរឿងទាំងនោះ ពេលនោះហើយដែលនាងដឹងថា នៅពីក្រោយការស្លាប់របស់សន្យាជាពូនី ពូនីកាន់តែខឹងជាខ្លាំងព្រោះគ្រប់យ៉ាងគាត់ចង់សម្លាប់នីកាតែបែបជាសន្យាជាអ្នកស្លាប់ជំនួសទៅវិញ។ ពេលនោះនីកាដឹងថាមូលហេតុដែលពុកចុងនាងរៀបល្បិចចង់សម្លាប់នាង ព្រោះនាងបានដឹងថាពុកចុងរបស់នាង(បានលួចលុយម្ដាយយកទៅលេងល្បែង ហើយជាប់បំណងអ្នកចងការលុយជាច្រើន) ដោយខ្លាចបែកការណ៍ ទើបគាត់ចង់សម្លាប់នាងបំបិទមាត់។ ចុងក្រោយពូនីក៏ត្រូវបានវិញ្ញាណខ្មោចសន្យាសម្លាប់នៅពេលដែលគាត់រៀបនឹងសម្លាប់នីកា។



Release Date: December 13, 2025Duration: 76mn

Genre: Thriller-HorrorHorror-Comedy
Watch Now

Trailer

Popup Banner

Popup Banner